រថភ្លើង
អ្នកដំណើរតាមរថភ្លើងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គួរតែចងចាំថាមធ្យោបាយធ្វើដំណើរនេះ មានប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប។ ដូចគ្នាទៅនឹងប្រវត្តិសាស្រ្តដទៃទៀតដែរ ប្រវត្តិសាស្ត្ររថភ្លើងបានជះឥទ្ធិពលយ៉ាងសំខាន់ចំពោះសង្គម ដោយរួមទាំងឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានទៅលើផ្លូវចិត្ត។ មធ្យោបាយដឹកជញ្ជូនសាធារណៈគឺជាប្រភពនៃការវិវត្តខ្លួនរបស់សង្គមមនុស្ស តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្ស សហគមន៍ និងប្រជាជាតិទាំងមូល។ អំឡុងរបបខ្មែរក្រហម ប្រព័ន្ធផ្លូវដែកនៅប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ដែលផ្តល់ផលវិជ្ជមានសម្រាប់សង្គមមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងត្រូវបម្រើដល់គោលបំណងទុច្ចរិត