December 24, 2025

សំបុត្រ

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត

ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារ​ឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។