November 20, 2025

សំបុត្រ

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ប្រកបដោយគុណធម៌មួយ ដែលស្ថិតនៅចន្លោះរវាងភាពខ្មាស់អៀនខ្វះការទុកចិត្ត (ភាពកំសាក) និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន​ (ភាពគឃ្លើន) ។ សេចក្ដីក្លាហានពិត​ប្រាកដគឺជាភាពស្ងៀមស្ងាត់ ពីព្រោះវាជាលទ្ធផលកើតផុសចេញពីកម្លាំងចិត្តដែលមិនងាយទ្រុឌទ្រោម និងការតាំងចិត្តដ៏មោះមុតដែលមិនពឹងផ្អែកលើឋានៈ បុណ្យស័ក្តិ ឬក្អេងក្អាង។ សេចក្ដីក្លាហានពិតប្រាកដគឺស្ថិតនៅចន្លោះ​រវាងចំណុចផ្ទុយគ្នាដាច់ស្រឡះនៃធម្មជាតិរបស់មនុស្សចំនួនពីរគឺ៖ ភាពខ្មាសអៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ ភាពខ្មាសអៀនខ្វះការទុកចិត្តគឺផ្តុំលើភាពភ័យខ្លាច