November 14, 2025

ស្រាវជ្រាវ

សន្តិភាពដ៏អាក្រក់មួយ៖ ប្រទេសថៃកំពុងលេងល្បែងមួយផ្សេងទៀត ហើយល្បែងនោះគឺមិនមែនដើម្បីសន្តិភាពទេ

វាគឺពិតជាការលំបាកណាស់ក្នុងការស្វែងយល់ថាតើរដ្ឋាភិបាល និងយោធាប្រទេសមួយដែលបានប្រកាសអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ធ្វើសកម្មភាពហិង្សាយ៉ាងងាយស្រួល និងគំហុកបែបនេះ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដោយផ្អែកលើបញ្ហាមីនដែលទំនងជាត្រូវបានដាក់តាំងពីច្រើនទសវត្សរ៍កន្លងមកហើយ។ ការពន្យល់សមហេតុសមផលតែមួយគត់សម្រាប់ការដកខ្លួនយ៉ាងអាក្រក់ និងគ្មានការរំពឹងទុកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមួយនេះ គឺជារឿងជាក់ស្ដែងដែលថាយោធា និង/ឬរដ្ឋាភិបាលប្រទេសថៃ មិនធ្លាប់មានចេតនាពិតប្រាកដក្នុងការគោរពតាមកិច្ចព្រមព្រៀងតាំងពីដើមទី។ សន្តិភាពគឺពិតជាផុយស្រួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយយើងមិនត្រូវបណ្តែតបណ្តោយឱ្យការស្វែងរកសន្តិភាពរបស់យើងប្រព្រឹត្តទៅដោយងងឹតងងុល រហូតដល់មើលរំលងនូវចេតនាវាយប្រហារយ៉ាងគឃ្លើនរបស់ប្រទេសថៃ

ព័ត៌មានទូទៅ ស្រាវជ្រាវ

ប្រតិភូសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ ធ្វើទស្សនកិច្ចសិក្សាមកកាន់តំបន់ប្រវត្តិសាស្រ្តនៃស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងព្រំដែនកម្ពុជា-ឡាវ

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ក្នុងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៥ (ថ្នាក់គុណភាព) នៃសាលាភូមិន្ទរដ្ឋបាល (ERA) សរុបចំនួន៦៦ អង្គ/នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់តំបន់ប្រវត្តិសាស្រ្ត និងព្រំដែនកម្ពុជា-ឡាវ នៃស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ដំណើរទស្សនកិច្ចសិក្សានេះ