សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែង ចូលរួមទស្សនាខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៥នាក់ បានមកចូលរួមទស្សនាខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» នៅទីតាំងការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ខ្សែភាពយន្តនេះ បង្ហាញពីដំណើរជីវិតឥតគោលដៅរបស់កុមារតូចៗក្នុងប្រទេសកម្ពុជា ដែលឪពុកម្តាយបានស្លាប់ចោល បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ និងការប្រៀបធៀបជីវិតកុមាររស់នៅបរទេស។ គោលបំណងនៃការបង្កើតវេទិកានេះឡើង គឺដើម្បីផ្ដល់នូវការរៀនសូត្រ និងបណ្តុះគំនិតពីភាពអាណិតអាសូរដល់ជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ជាពិសេសកុមារតូចៗដែលខ្មែរក្រហមបង្អត់អាហារ