October 12, 2025

សំបុត្រ

វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ

ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។ លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។ រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។