សិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រីយ៍ ស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម (១៩៧៥-១៩៧៩) និងការប្រើប្រាស់ឯកសារ នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងប្រីយ៍ ចំនួន៥នាក់ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម និងសិក្សាពីការប្រើប្រាស់ឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម។ ការស្វែងយល់នេះគឺ បន្ថែមពីការយល់ដឹងពីរបៀបប្រើប្រាស់នៃឯកសារក្នុងបណ្ណាសារដ្ឋានរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាទីកន្លែងផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី