September 1, 2025

ស្រាវជ្រាវ

សន្តិភាពកម្ពុជា ត្រូវបានសាកល្បងញាំញីដោយការឈ្លានពានរបស់ប្រទេសថៃ កំណត់ហេតុផ្ទាល់ខ្លួន អំពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥

បទពិសោធន៍ឆ្លងកាត់​​ការប៉ះ​ទង្គិចអាវុធ​នៅតាម​ទល់ដែន​រវាងប្រទេសកម្ពុជា និងប្រទេស​ថៃ​ ​បាន​ធ្វើឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ថា​  សន្ដិភាពពិត​ជា​មាន​តម្លៃឥតគណនា​ និងពិបាក​រក​​ណាស់​។ ឆ្លងកាត់ព្រឹត្ដិការណ៍ការប៉ះ​ទង្គិច​អាវុធ​ពីរ​លើកធំៗ​រវាងប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០០៨ និង​២០២៥នេះដោយផ្ទាល់ ​បាន​ជំរុញចិត្ដឱ្យ​ខ្ញុំមានមនសិការស្នេហាជាតិ​កាន់តែ​ខ្ពស់​​។​ ខាងក្រោមនេះ គឺ​ជាកំណត់ហេតុនៃ​ការ​ចងចាំ​របស់​ខ្ញុំ​ទាក់ទងទៅ​នឹងការ​ប៉ះ​ទង្គិច​អាវុធ​ព្រំ​ដែន​កម្ពុជា​-ថៃ​    រយៈពេល​៥ថ្ងៃ គិតចាប់​​ពីថ្ងៃទី​២៤ ដល់ថ្ងៃទី២៨ ខែកក្កដា