សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ធ្វើទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៨នាក់ ក្នុងនោះមានយុវតីចំនួន៤នាក់ បានធ្វើដំណើរមកកាន់ផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងទស្សនាផ្ទាំងពិព័រណ៍ និងសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ