December 27, 2024

ស្រាវជ្រាវ

អនាគតដែលត្រូវឆក់យកទៅ៖ ភូមិអូរស្វាយ និងការបំផ្លិចបំផ្លាញនៃអំពើប្រល័យពូជសាសន៍

លាតសន្ធឹងនៅតាមបណ្ដោយច្រាំង​ទន្លេពណ៌ខៀវ​​ល្វឹងល្វើយ​នៃ​ដងទន្លេមេគង្គផ្នែកខាង​លើដ៏ស្ងប់ស្ងាត់ ស្រុក​អូរស្វាយ គឺជាសហគមន៍ប្រជុំកោះ ដែលក្តោបនូវតម្លៃប្រវត្តិសាស្ត្រ​ជាសារវ័ន្ត និង​ទម្ងន់នៃ​ប្រវត្តិសាស្ត្រ​ដ៏ស្មុគស្មាញរបស់​កម្ពុជា។ ជាផ្នែកមួយនៃព្រះរាជចក្ខុវិស័យជានិមិត្តរូប​ក្នុងការអភិវឌ្ឍរបស់​អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទីតាំងភូមិ​សាស្ត្រ​យ៉ាង​អំណោយ​ផល​របស់​ស្រុក​អូរស្វាយ គឺជា​ចំណុច​ប្រសព្វ​នៃការ​អភិវឌ្ឍយ៉ាងដុះដាល​ទៅលើ​ផ្នែក​វប្បធម៌និងសេដ្ឋកិច្ច។ ​ស្រុកអូរស្វាយ ស្ថិតនៅចំ​តំបន់​ទល់ដែន​រវាងប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ដែល​ញ៉ាំងឱ្យ​ទីតាំងនេះ