October 17, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន២១នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ខ្មែរបាត់បង់តន្រ្តីរ៉ក់។ ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងបានរៀបរាប់អំពីគោលបំណងនៃការបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច»

ស្រាវជ្រាវ

ជនជាតិភាគតិចស្ទៀងនៅក្នុងភូមិក្តុលលើរៀបចំពិធីបុណ្យផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាជនភូមិក្តុលលើទាំងមូលបានរួមមតិគ្នាធ្វើកម្មវិធីបុណ្យឆ្លងផ្តាច់វេនព្រះសង្ឃគង់ចាំព្រះវស្សា នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជារៀងរាល់ឆ្នាំប្រជាជននៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ស្រាវជ្រាវ

សិស្សវិទ្យាល័យចម្រើនវិជ្ជាសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យចម្រើនវិជ្ជាថ្នាក់ទី១១ ដែលត្រៀមឡើងថ្នាក់ទី១២ ចំនួន១៣នាក់ ដែលមកទស្សនាពិព័រណ៍រូបថតទាក់ទងនឹងរបបខ្មែរក្រហម ឈ្វេងយល់ពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាប្រធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ។ លោក ផេង ពង្សរ៉ាស៊ី

ស្រាវជ្រាវ

គរុសិស្សមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនាពិព័រណ៍ស្ដីពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជូនដល់ស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជន។ ពិព័រណ៍អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត រួមមាន កាមែល (ប្រអប់ដាក់អាហារ), ដែកកេះ, តុម្ពកំបោរ និងផ្ដិលទឹក