September 14, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវប្រចាំខែរបស់ខ្លួនស្តីពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»។ វេទិកាស្រាវជ្រាវនេះធ្វើឡើងក្នុង គោលបំណងដើម្បីបង្កើនចំណេះដឹងរបស់យុវជន អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងយល់ដឹងអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាស្រាវជ្រាវនេះ មានការចូលរួមពី គឹម