មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពី«សន្តិភាព និង សិទ្ធិមនុស្ស» ដល់សិស្សានុសិស្សមកពីវិទ្យាល័យតេជោសែន សំរោង
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំទស្សនកិច្ចសិក្សាស្ដីពី«សន្ដិភាពនិងសិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន២៥នាក់ មកពីវិទ្យាល័យតេជោសែន សំរោង។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស បានចូលរួមទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តផ្ទាល់ដែលនៅមានសេសសល់ពីរបបខ្មែរក្រហម។ នៅវេលាម៉ោង៨នាទីព្រឹក សិស្សានុសិស្សបានធ្វើដំណើរមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើខ្នងភ្នំដងរែក ដែលជាអតីតផ្ទះប្រជុំរបស់ តាម៉ុក។ បន្ទាប់ពីសិស្សានុសិស្ស