September 11, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យស្រែណូយ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយផ្ដោតលើប្រធានបទ «ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» ដល់សិស្សចំនួន២៥នាក់ មកពីវិទ្យាល័យស្រែណូយ។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩)

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែករទេះជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅឃុំព្រៃកណ្ដៀង និងស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បាននាំយករទេះរុញចំនួន៦គ្រឿង ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៦នាក់ រស់នៅឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ការប្រគល់រទេះរុញនេះធ្វើឡើងនៅសាលាឃុំព្រៃកណ្តៀង។ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានប្រាប់អំពីគោលបំណងនៃការផ្តល់រទេះរុញជូនអ្នកដែលមានពិការភាព ជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលត្រូវបានអ្នកស្ម័គ្រចិត្តកម្ពុជាសម្ភាសន៍កន្លងមក។