ណែម ខី ៖ រឿងដែលខ្ញុំចាំមិនភេ្លចគឺកូនរបស់ខ្ញុំឈឺធ្ងន់ ប៉ុន្តែប្រធានសហករណ៍មិនឲ្យខ្ញុំទៅមើលថែកូន
ខ្ញុំឈ្មោះ ណែម ខី ភេទស្រី មានអាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៧០។ នៅអំឡុងឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ខ្ញុំរស់នៅក្នុងតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំ ដាំកប្បាសនៅភូមិព្រៃស្នៀតដើម្បីយកទៅធ្វើក្រមា។