មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោក ព្រាប សារ៉េត អនុប្រធានការិយាល័យរដ្ឋបាល ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពចំនួន៥នាក់ រស់នៅភូមិអូរស្វាយ និងភូមិអូររុណ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។