មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ៖ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម និងប្រភេទឯកសារដល់អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវវ័យក្មេង ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាម ចូលរួមវេទិកាថ្នាក់ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម»។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន-យុវនារីជំនាន់ក្រោយ និងអំពីបទពិសោធន៍របស់ប្រជាជនដែលត្រូវបានជម្លៀសដោយបង្ខំ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧