មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើង ស្តីពី «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងដំណាក់កាលទី៣» សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៤៤នាក់ មកពីខេត្តត្បូងឃ្មុំ
នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា មកពីខេត្តត្បូងឃ្មុំចំនួន៤០នាក់ ធ្វើដំណើរចេញពីស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ស្ថានីយរថភ្លើងខេត្តកំពត។ គោលបំណងនៃរៀបចំដំណើរទស្សនកិច្ចសិក្សាតាមទូរថភ្លើងនេះ គឺមជ្ឈមណ្ឌលឯកសារកោះថ្មចង់ឲ្យយុវជនបានឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩) ជាពិសេសអំឡុងពេលដែលកងទ័ពខ្មែរក្រហមជម្លៀសប្រជាជនពីភូមិភាគបូព៌ានៅដំណាក់កាលទី៣ចាប់ពីចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភាគបូព៌ាទាំងអស់ត្រូវខ្មែរក្រហមជម្លៀសទៅភូមិភាគពាយ័ព្យ តាមវិធីសាស្ត្រផ្សេងៗគ្នា មានដូចជាការលួងលោម