មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និងសិទ្ធិមនុស្ស» សម្រាប់សិស្សវិទ្យាល័យស្រែណូយ
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សចំនួន៤០នាក់នៃវិទ្យាល័យស្រែណូយ បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងទីតាំងប្រវត្ដិសាស្រ្ដនៅស្រុកអន្លង់វែង។ ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន ព្រមទាំងឈ្វេងយល់អំពីដំណើរការនៃការកសាងសន្ដិភាព និងការផ្សះផ្សា។