ហោអដ្ឋិធាតុ
ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។ នៅក្នុងឆ្នាំ២០១៥ បងស្រីរបស់ខ្ញុំ ឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាពក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។