January 24, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាផ្សព្វផ្សាយអប់រំពីការថែទាំសុខភាពឲ្យប្រសើរឡើងជាងមុនដល់ប្រជាជនពិការស្រុកអន្លង់វែង

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រួមទាំងនិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និងអប់រំពីការថែទាំសុខភាពឲ្យប្រសើរឡើងជាងមុនដល់​​ប្រជាជនពិការ ចំនួន៦២នាក់ ក្នុងនោះមានស្រីចំនួន២២នាក់ នៅភូមិអូរក្រញូង ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ថរមានជ័យ។ អន្លង់វែងគឺជាតំបន់ចុងក្រោយនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។