January 15, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាអប់រំសហគមន៍ ស្តីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យព្រែកដំបូក និងដឹកនាំសិស្សទស្សនកិច្ចទំនប់ក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ មកពីវិទ្យាល័យព្រែកដំបូកសរុបចំនួន៥០នាក់ ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធាន​បទ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌ​លឯកសារខេត្តកំពង់ចាម និងបានចុះទស្សនកិច្ចផ្ទាល់ទៅកាន់ទំនប់ដែលត្រូវបានកសាងនៅក្នុងសម័យខ្មែរក្រហម រួមមាន ទំនប់តាកុដ ស្ថិតនៅ​ឃុំមៀន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំបណ្តុះបណ្តាលកិច្ចការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-៧៩) ដល់សិស្សវិទ្យាល័យមេសាង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សវ័យក្មេងចំនួន១៥នាក់ មកពីវិទ្យាល័យ មេសាង ស្រុកមេសាង ខេត្តព្រៃវែង បានមកទទួលការបណ្តុះបណ្តាលពីវិធីសាស្ត្រស្រាវជ្រាវកម្រិតបឋម  នៅការិយាល័យមជ្ឈមណ្ឌល​ឯក​សារខេត្តព្រៃវែង ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃជាមួយនឹងមាតិកាមួយចំនួន រួមមាន ៖