មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំកម្មវិធីវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)» ដល់ប្រជាជន និងសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រវៀនធំ
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើដំណើរចេញពីការិយាល័យរបស់ខ្លួននៅកោះថ្ម ទៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរៀបចំកម្មវិធីវេទិកាអប់រំ ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ វេទិកានេះមានការចូលរួមពីប្រជាជនចំនួន៣៥នាក់ ក្នុងនោះមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០នាក់