មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្តសម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ពីថ្ងៃទី៩ និងទី១០ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ចំនួន៥៣នាក់ អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តនៅមុនពេលចុះទៅអនុវត្តសកម្មភាពការងារ និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតាមមូលដ្ឋាននៃស្រុកព្រៃកប្បាស, ស្រុកបាទី,