January 7, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ដកម្ពុជាជំនាន់ទី៨ ដើម្បីចុះធ្វើការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមមូលដ្ឋាន

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្ដកម្ពុជាជំនាន់ទី៨ ចំនួន៨៣នាក់ ដើម្បីពង្រឹងសមត្ថភាពដល់យុវជននៅក្នុងការសម្ភាសន៍ ស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពសុខភាពនៅក្នុងពេលបច្ចុប្បន្ន។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយបែងចែកជាក្រុមតូចៗផ្សេងៗគ្នា គិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងយុវជនមកពីស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោងនៃខេត្ដឧត្ដរមានជ័យ និងស្រុកអង្គរធំ