2023

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ តាលោ

នៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរមកដល់វិទ្យាល័យតាលោ ស្ថិតនៅ​ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមកហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់រៀន ស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀន ស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និង អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាប់សិស្សានុសិស្សចំនួន៤០នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង រៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និង សិទ្ធិមនុស្ស» សម្រាប់សិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និង សិទ្ធិមនុស្ស» សម្រាប់សិស្សានុសិស្សចំនួន៤១នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកប្រវត្ដិសាស្រ្ដដល់យុវជន ការកសាងសន្ដិភាព និងការផ្សះផ្សា។

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សរៀនថ្នាក់ទី១១ចំនួន៧៥នាក់មកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ដឹកនាំដោយលោកនាយក ហ៊ត់ គឹមហុង និងគណៈគ្រប់គ្រងវិទ្យាល័យ  ហ៊ុន សែន ស្គន់ មកចូលរួមវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ

ស្រាវជ្រាវ

វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ក្រោយប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំក្នុងដំណើរការសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់អទិភាពដល់យុវជនជំនាន់ក្រោយ ក្រោមអាយុ២៥ឆ្នាំ ឲ្យធ្វើកិច្ចការការងារស្ម័គ្រចិត្តដើម្បីជំនួយដល់កិច្ចការងារសង្គម តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការសិក្សាស្រាវជ្រាវអំពីបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តចំនួន៩២នាក់ ក្នុងនោះមានស្រី៥៨នាក់ ត្រូវបានជ្រើសរើសចេញពីស្រុកពារាំង ស្រុកមេសាង ស្រុកកំចាយមារ និងស្រុកពាមរក៍ មកចូលរួមវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី៦ និងទី៧

ស្រាវជ្រាវ

សិស្សវិទ្យាល័យព្រែកដំបូក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់សិស្សានុសិស្សថ្នាក់ទី១១ចំនួន៥៥នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម រួមមាន ៖