December 2023

សំបុត្រ

ក្រឡេកត្រឡប់ទៅកាន់ថិរវេលា៧៥ឆ្នាំមុន បន្ទាប់ពីវត្តមាននៃអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

កាល​ពីជាង​៧៥​ឆ្នាំ​មុន លោក រ៉ាហ្វាអ៊ែល លេមឃីន បាន​បង្កើត​ពាក្យ “ប្រល័យពូជសាសន៍” ដើម្បី​ពិពណ៌នា​អំពី​ការ​បំផ្លិច​បំផ្លាញ​ដ៏សាហាវឃោរឃៅ ធ្វើឡើង​ដោយចេតនាទៅលើ​មនុស្សជាតិ​ ដែលបាន​ប្រព្រឹត្ត​ឡើង​ជាច្រើនលើក​ច្រើនសា នៅក្នុង​ជំពូកប្រវត្តិសាស្ត្រ។ ពាក្យ “ប្រល័យពូជសាសន៍” នេះក្តោបនូវ​អត្ថន័យ​យ៉ាង​សំខាន់​ ដោយ​ជំរុញ​ឲ្យមាន​ ការចាប់​បដិសន្ធិ​ឡើង​នៃ

សំបុត្រ

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣» ជូនសាធារណជន បានចំនួន៨០២៤០ក្បាល គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣

នៅក្នុងខួប៥០ឆ្នាំ នៃការកត់ត្រាព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជានៅឆ្នាំ១៩៧៣ របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឆ្នាំ២០២៣នេះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការបកប្រែកំណត់ត្រារបស់ទ្រង់នៅក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣» ដោយលោក ឆាំង

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមទទួលបានការសរសើរទៅលើកិច្ចសហការអង្គការជាដៃគូក្នុងការជំរុញការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងដាក់តាំងពិព័រណ៍ស្ដីពីស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ និងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

អស់រយៈពេលជិត៣ឆ្នាំ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ត្រូវបានដាក់ឲ្យដំណើរការ និងដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំសម្រាប់សិស្ស-និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តកំពង់ចាម។  មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។