December 21, 2023

ស្រាវជ្រាវ

ប្រាក់ អ៊ី ៖ ក្រុមគ្រួសារខ្ញុំប្រគល់មាសប្រាក់ទាំងអស់ឲ្យខ្មែរក្រហម ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់

ខ្ញុំឈ្មោះ ប្រាក់ អ៊ី មានអាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវប្រធានកងចាត់តាំងឲ្យធ្វើការងារជាច្រើនរួមមាន ចុងភៅ, ធ្វើស្រែ, ដាំដំណាំ, ជីកប្រឡាយ, ជាន់រហាត់ទឹក,

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចូលរួមផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម

អស់រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម អនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាក់ទងនឹងការចងក្រងឯកសារ ការអប់រំ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ដើម្បីសម្រេចបានគោលបំណងនេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការសហការជាមួយភាគីពាក់ព័ទ្ធចាប់តាំងពីរដ្ឋបាលសាលាខេត្តរហូតដល់ថ្នាក់មូលដ្ឋានភូមិឃុំ, បណ្តាញសមាគម អង្គការ និងគ្រឹះស្ថានសិក្សានៅខេត្តកំពង់ចាម ក្នុងការផ្ដល់កម្មវិធីអប់រំបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២-២០២៣

ស្រាវជ្រាវ

បងស្រី ប្រាក់ អឿន និងប្តី រួមទាំងកូនៗ៨នាក់ត្រូវខ្មែរក្រហមសម្លាប់នៅខេត្តពោធិ៍សាត់

ខ្ញុំឈ្មោះ ប្រាក់ ឈួន មានអាយុ៧១ឆ្នាំ រស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ មុនពេលដែលកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះ ខ្មែរក្រហមមិនទាន់រៀបចំហូបរួម និងធ្វើការងាររួមនៅក្នុងភូមិខ្ញុំទេ។ លុះបានមួយរយៈក្រោយមក ពេលខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា