សៀង សៀប ៖ កូនពីរនាក់ស្លាប់នៅក្នុងថ្ងៃតែមួយក្នុងរបបខ្មែរក្រហម
នៅវេលាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាងខ្ញុំឈ្មោះ រឹម ស្រីស្រស់ គឺជាបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវបានធ្វើដំណើរទៅដល់ផ្ទះអ៊ំស្រីម្នាក់ស្ថិតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំសង្កេតឃើញគាត់អង្គុយនៅលើអង្រឹងដែលចងនៅខាងក្រោមផ្ទះម្នាក់ឯងជាមួយទឹកមុខស្រងូតស្រងាត់។ ខ្ញុំបានជម្រាបសួរគាត់ពីចម្ងាយ និងបានណែនាំខ្លួនខ្ញុំ។ ឆ្លៀតឱកាសនោះ