October 20, 2023

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានរៀប​ចំវេទិកាថ្នាក់រៀនស្តីអំពី សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ចារថ្មី ចំនួន២៦នាក់ ក្នុងនោះមានសិស្សស្រី១៥នាក់។