October 16, 2023

ស្រាវជ្រាវ

ដំណើរជីវិតរបស់អ៊ំស្រី តូច ប៉ូលីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ៊ំស្រី តូច ប៉ូលីន មានអាយុ៥៦ សព្វថ្ងៃគឺជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កាលពីរបបខ្មែរក្រហមអ៊ំស្រីមានបងប្អូនស្រីចំនួនបីនាក់។ កាលជំនាន់នោះអ៊ំស្រី តូច ប៉ូលីន រស់នៅក្នុងកងកុមារ ខ្មែរក្រហមបានប្រើគាត់ឲ្យរែកដីដំបូកដាក់ក្នុងស្រែ។

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)» សម្រាប់សិស្សវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ

ការរើសអើង និងអំពើហិង្សា គឺជាមូលហេតុដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក។ យោងតាមសៀវភៅដែលមាន​ចំណងជើងថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក» ដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងអំពីប្រទេសចំនួន៥ដែលធ្លាប់កើតមានអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ដោយក្នុងនោះក៏រួមបញ្ចូលនូវប្រវត្តិសាស្រ្តប្រទេសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ របបកម្ពុជាប្រជាធិបតេយ្យ