August 12, 2023

ស្រាវជ្រាវ

ប្រជាកសិករដាំបន្លែតាមដងទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប្រជាកសិករដាំបន្លែតាមដងទន្លេមេគង្គ នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

ស្រាវជ្រាវ

ក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិស្ទឹងថ្មី

ប្រជាជនរស់នៅភូមិស្ទឹងថ្មីស្ទើរតែទាំងអស់ប្រកបរបរកសិកម្ម ហើយភាគច្រើនដាំពោត និងដំឡូង ដោយសារតែសណ្ឋានដីនៅក្នុងភូមិគឺជាប្រភេទដីទួល ដីភ្នំ និងដីក្រហម។ នៅក្នុងឆ្នាំ២០២៣នេះ ប្រជាកសិករបានចំណាយប្រាក់ច្រើនក្នុងការធ្វើចម្ការដោយសារតែការប្រែប្រួលអាកាសធាតុ ព្រោះដំណាំពោត និងដំឡូង អាចលូតលាស់បានល្អលុះត្រាតែមានទឹកស្រោចស្រពគ្រប់គ្រាន់។ នៅពេលប្រជាកសិករចាប់ផ្តើមដាំដំណាំទាំងនេះនៅដើមរដូវ អាកា​សធាតុបានប្រែទៅជារាំងស្ងួត បណ្តាលឲ្យងាប់កូនដំណាំ។ ដោយឡែកនៅពេលដែលដំណាំចាប់ផ្តើមចុះមើម