July 18, 2023

សំបុត្រ

ជីវិតម្តាយ

នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឲ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់​នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍​​នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះមិនត្រឹមតែជំរុញឲ្យខ្ញុំនឹកគិតដល់ជីវិតរបស់ម្ដាយខ្ញុំ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យខ្ញុំបាននឹកគិតទៅដល់ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​ទាំងអស់​សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន

ស្រាវជ្រាវ

រំភើបចិត្ត ពេលឃើញសម្តេចម៉ែ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន៥ក្បាល ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៥នាក់ក្នុងចំណោម៧នាក់ ដែលកំពុងស្នាក់នៅក្នុង «មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង» នៅក្នុងបរិវេណវត្តសឹម្ពលីព្រឹក្សារការជួរ ស្ថិតនៅក្នុងភូមិរការជួរទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។