June 11, 2023

ស្រាវជ្រាវ

សិស្សវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប សិក្សាអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការរដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥៥នាក់មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប។ វេទិកាថ្នាក់រៀននេះបង្កើតឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការយល់ដឹងអំពីបទពិសោធន៍របស់ប្រជាជនដែលធ្វើការនៅតាមទំនប់ប្រឡាយក្នុងរបបខ្មែរក្រហម។

ស្រាវជ្រាវ

វេទិកាអប់រំចុងសប្តាហ៍ស្តីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅស្រុកអន្លង់វែង

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤៣នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» រៀបចំដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ការបង្កើតវេទិកាថ្នាក់រៀននេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស ដើម្បីជំរុញឲ្យមានការចងចាំ