May 24, 2023

ស្រាវជ្រាវ

យុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម បន្ទាប់ពីទស្សនកិច្ចសិក្សាទីតាំងសម្លាប់មនុស្ស និង តម្កល់អដ្ឋិធាតុ ទួលជ្រៃ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដឹកនាំសិស្សានុសិស្សចំនួន៣៣នាក់ ស្រី១៥នាក់ ទស្សនកិច្ចសិក្សាទៅកាន់កន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយកន្លែង ស្ថិតនៅក្នុងបរិវេណវត្ត ទួលជ្រៃ នាភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង តាមកំណាត់ផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ទីប្រជុំជនអ្នកលឿង។ ការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់ក្មេងប្រុសម្នាក់ឈ្មោះ ហ៊ាប