ជនជាតិដើមភាគតិចស្ទៀងនៅភូមិបុស្សតាអឹម ចូលរួមវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀង ស្ថិតនៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅជំនាន់ក្រោយចូលរួមចំនួន៤០នាក់។