វេទិកាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩) ចុងសប្តាហ៍នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
យុវជនអាយុក្រោម១៩ឆ្នាំ មានឪពុកម្តាយមិនធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចំនួន៣២នាក់ ក្នុងនោះស្រី២៥នាក់ បានចូលរួមកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ យុវជនទាំងនោះគឺជាសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងវិទ្យាល័យ ព្រះអង្គឌួងក្នុងខេត្តព្រៃវែង។