February 20, 2023

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនចុងសប្ដាហ៍ «ស្ដីអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម»

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជននៅឃុំទន្លូងបានចូលរួមវេទិកាចុងសប្ដាហ៍ស្ដីអំពី «ការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្ម។  យុវជនចំនួន២៦នាក់ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀងមកពីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍ បណ្តុំរូបថត