យុវជនស្រុកបាទី ខេត្តតាកែវ ផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅ ដល់អ្នកស្លាប់ពីរបបខ្មែរក្រហម
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានយុវជនក្មេងៗក្រោមអាយុ១៨ឆ្នាំដែលត្រូវជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ បានផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅពីមុខមន្ទីរបូជនីយដ្ឋានវត្តសុរភី ហៅវត្តកកោះ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អង្គុយបត់ជើងនៅពីមុខលលាដ៏ក្បាលសាកសពរាប់ពាន់ដែលដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តសុរភី យុវជនម្នាក់ៗកាន់ធូបមួយសរសៃលើកដៃសំពះ ភ្នែកសម្លឹងទៅរកលលាដ៏ក្បាលទាំងនោះដោយស្ងៀមស្ងាត់ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន និង