វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម និងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭក សម្រាប់សហគមន៍ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ចំនួន១០០នាក់ មកពីស្រុកកំពង់សៀម និងស្រុកកោះសូទិន។ វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាមនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង ដល់អ្នកស្ម័គ្រចិត្តដែលជាក្មេងជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ