ស្រាវជ្រាវ

ស្រាវជ្រាវ

ទីតាំងប្រវត្តិសាស្រ្តយោធាថ្មីនឹងត្រូវបានសាងសង់ ជាមួយនឹងការពង្រីកការសិក្សាបន្ថែមអំពីប្រវត្តិសាស្រ្តសម័យ លន់ នល់

នៅសុន្ទរកថាស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

ស្រាវជ្រាវ

រឿងរ៉ាវរបស់ជនពិការក្នុងរបបខ្មែរក្រហម នៅខេត្តកំពង់ចាម

ចន្លោះពីថ្ងទី១0 ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ជំនាន់ទី៦ ដឹកនាំដោយ សាំង ចាន់ធូ ចុះជួបនិងស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់ ៖ ទេព សារី

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ សិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី២ក្នុងខែមិថុនា ដែលផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ។

ស្រាវជ្រាវ

សិស្សវិទ្យាល័យពាមជាំងសិក្សាអំពីទំនាក់ទំនងការបរទេសរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធា អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់សិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ ក្នុងនោះមានស្រី៣៧នាក់ មកពីវិទ្យាល័យពាមជាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ជាកិច្ចចាប់ផ្តើមលោក

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាអប់រំស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យសម្តេចក្រុមព្រះអង្គរនាប

នៅសល់ប៉ុន្មានថ្ងៃទៀតគឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ថ្ងៃទី២០ ខែមិថុនា គឺជាថ្ងៃដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត ចាកចេញទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រនិងប្រមូលកម្លាំងអ្នកស្នេហាជាតិក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម។ នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

ស្រាវជ្រាវ

ក្រុមប្រឹក្សាយុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់យុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ចំនួន១៥០នាក់ នៅតាមសាលាមធ្យមសិក្សានៅក្នុងស្រុកចំនួនពីរគឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥