ក្រុមនិស្សិតស្រ្តីមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតស្រ្តីដែលកំពុងសិក្សាឆ្នាំទី១ ជំនាញ ពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពងចាម។ និស្សិតដែលចូលរួមទស្សនកិច្ចនេះមានចំនួនសរុប ១៣នាក់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ជាកិច្ចចាប់ផ្ដើម ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបាននាំនិស្សិតទាំងអស់ទៅទស្សនាពិព័រណ៍រូបថត ដើម្បីស្វែងយល់បន្ថែមទៅលើចំណេះដឹងប្រវត្តិសាស្រ្ត។