ស្រាវជ្រាវ

ស្រាវជ្រាវ

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្ដល់ទីតាំងសម្រាប់ កិច្ចសន្ទនាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ទីតាំងសម្រាប់អង្គការនារីដើម្បីសន្ដិភាព រៀបចំកម្មវិធីកិច្ចសន្ទនាដ៏សំខាន់មួយក្រោមប្រធានបទ «សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» ដោយមានការចូលរួមពីបុរសក្នុងសហគមន៍ចំនួន១២នាក់ ដែលសុទ្ធតែជាអ្នកដឹកនាំក្នុងគ្រួសារ និងមានតួនាទីជាអ្នកសម្រេចចិត្តនៅក្នុងសហគមន៍។

ស្រាវជ្រាវ

យុវជនស្ម័គ្រចិត្តគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» ដោយចុះសម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បុគ្គលិកប្រចាំមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងឈ្មោះ ថុន ស្រីពេជ្រ បានចុះទៅកាន់ភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ក្នុងគោលបំណង ធ្វើការសង្កេត និង ផ្តល់ការណែនាំបន្ថែមដល់យុវជនស្ម័គ្រចិត្ត ក្នុងគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

ស្រាវជ្រាវ

ព្រឹន្ទបាលឯក ពេជ្រ ង៉ោល ពលីដើម្បីការពារបូរណភាពទឹកដី

ស៊ុន ឡឹង គឺជាប្រពន្ធរបស់វីរកងទ័ព ពេជ្រ ង៉ោល សព្វថ្ងៃរស់នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបរាប់ថា ៖ ពេជ្រ ង៉ោល កើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

ស្រាវជ្រាវ

ប្រវត្តិសង្ខេបអនុសេនីយ៍ត្រី ថន ញ៉ាញ់ កងទ័ពកម្ពុជាប្រចាំទិសភ្នំទ្រព្យ ៖ ពលីជីវិតទាំងមិនអស់ចិត្ត

អនុសេនីយ៍ត្រី ថន ញ៉ាញ់ គឺជាវីរយុទ្ធជនរបស់កម្ពុជា ​ប្រចាំទិសភ្នំទ្រព្យ ដែលបានពលីជីវិតក្រោយពេលផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ​ កាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ។ តើ​អនុសេនីយ៍ត្រី ថន ញ៉ាញ់

ស្រាវជ្រាវ

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាលាមូអាណៃគុមកម្ពុជា» គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត

ពីថ្ងៃទី៩ ដល់១១ ខែតុលា ឆ្នាំ២០២៥ ផលិតផលនៃគម្រោង«សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ចូលរួមចំណែកដាក់តាំងបង្ហាញស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជា ក្បូរក្បាច់ រចនាបថ ជាគោមដ៏ស្រស់ស្អាត និងការជ្រលក់ពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ស្រាវជ្រាវ

សិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រីយ៍ ស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម (១៩៧៥-១៩៧៩) និងការប្រើប្រាស់ឯកសារ នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងប្រីយ៍ ចំនួន៥នាក់ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម និងសិក្សាពីការប្រើប្រាស់ឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម។ ការស្វែងយល់នេះគឺ បន្ថែមពីការយល់ដឹងពីរបៀបប្រើប្រាស់នៃឯកសារក្នុងបណ្ណាសារដ្ឋានរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាទីកន្លែងផ្ដល់នូវចំណេះ​ដឹងដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី