ស្រាវជ្រាវ

ស្រាវជ្រាវ

វេទិកាសាធារណៈស្ដីពីដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំរបស់ក្មេងស្រី

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី ហសការជាមួយ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវេទិកាសាធារណៈស្ដីពីដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដោយមានការចូលរួមពីអ្នកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយ សែនជ័យ, លោកស្រី សម្បត្តិ

ស្រាវជ្រាវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក បានរួមចំណែកអនុវត្ត នយោបាយ ឈ្នះឈ្នះ និងការងារប្រវត្តិសាស្រ្តយោធា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើង​គោក កាលនៅជា​​អនុបញ្ជាការយោធាខេត្តតាកែវ និងជាមេបញ្ជាការយោធាប្រចាំទិសត្រពាំងអណ្ដើក ស្រុកត្រំាកក់ បានប្រថុយជីវិត ឡើងភ្នំឱរ៉ាល់អនុវត្ត នយោបាយឈ្នះ ឈ្នះ ដោយទៅបញ្ចុះ​បញ្ចូល មេទ័ពខ្មែរក្រហមនៃកងពលលេខ១៨ ឲ្យបញ្ចប់ការតស៊ូ

ស្រាវជ្រាវ

សម្ពោធជាផ្លូវការ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៅភូមិអូរស្វាយ, ខេត្តស្ទឹងត្រែង

នេះ​គឺជាព្រះរាជ​ដំណើរ​លើក​ដំបូង​របស់​ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពស់​​ខ្ពស់របស់ សម្តេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​មកកាន់ភូមិអូរស្វាយ។ ព្រះរាជដំណើរនេះ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាពិភាក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១២នាក់ មកពីវិទ្យាល័យ សុខ អាន លាយបូរ ដែលបានស្នើសុំការពន្យល់បន្ថែមអំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម។ សិស្សានុសិស្សទាំងនេះ គឺធ្លាប់សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមម្តងរួចហើយ ជាមួយគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៅក្នុងថ្នាក់រៀនរបស់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ។ ជាកិច្ចចាប់ផ្ដើម

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាប្រារព្ធ “ទិវា ២០ ឧសភា” បង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ដែលគ្មានសាច់ញាតិ នៅហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) វត្តលង្កា ព្រះកុសុមារាម ក្រុងភ្នំពេញ

នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា»  បង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ដែលគ្មានសាច់ញាតិ នៅហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) នៅវត្តលង្កា ព្រះកុសុមារាម

ស្រាវជ្រាវ

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គំនិតផ្តួចផ្តើមនៃការសះស្បើយ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស ធ្វើការហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ហូបចុកមិនគ្រប់គ្រាន់ រងទារុណកម្ម និងសម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ការអប់រំទាំងស្រុងទៀតផង។