សំបុត្រ

សំបុត្រ

យោធាប្រទេសថៃកំពុងបង្កការលំបាកប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាពរបស់សហរដ្ឋអាមេរិក អាស៊ាន និងពិភពលោក

នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់​ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជា ឱ្យទទួលយកការទាមទារដោយគ្មាន​មូលដ្ឋាន​ច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា​ គឺជាការទាមទារដែលរឹង​ទទឹងប្រឆាំងទៅនឹងទស្សនអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការ​យុត្តិធម៌អន្តរជាតិ​។ នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលធ្វើជាអ្នក​សម្របសម្រួល និងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូលប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាគឺជា​រឿង​គួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក លោក

សំបុត្រ

ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។

សំបុត្រ

កម្ពុជា និងថៃ៖ ភាពតានតឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់

កិច្ចសម្ភាសន៍រវាងសារព័តមាន គិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជានិងថៃ កើតឡើងសាជាថ្មីនៅពេលនេះ មានគ្រោះថ្នាក់កម្រិតណា បើប្រៀបធៀបទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីខែកក្កដា កន្លងមក? ចម្លើយ៖

សំបុត្រ

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អមួយ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។ ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់   

សំបុត្រ

ប្រទេសកម្ពុជាគឺមិនទន់ខ្សោយ

ខ្ញុំមិនដឹងប្រាកដទេថា តើប្រទេសកម្ពុជាបានលះបង់ប៉ុនណានោះទេ។ ខ្ញុំដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនទាំងមូលគឺមិនអាចដោះស្រាយបានដោយប្រើវិធីសាស្រ្តនៅក្នុងរយៈពេលខ្លី ហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន នឹងទំនងជាទទួលបានជ័យជម្នះ។ ប្រទេសកម្ពុជាគឺមិនមែនជាប្រទេសទន់ខ្សោយឡើយ។ ភាពស្ងៀមស្ងាត់មិនមានន័យថាទន់ខ្សោយនោះទេ ព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្តោយឱ្យសត្រូវធ្វើអត្តឃាតខ្លួនឯង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ហើយខ្ញុំមិនគិតថាប្រទេសថៃទទួលបានជ័យជម្នះដូចដែលមនុស្សជាច្រើន រួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេ។ អត្ថបទ ៖ ឆាំង យុ

សំបុត្រ

សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយ លោក វីទិត ម៉ុនតាផន គឺគ្មានអត្ថន័យអ្វីទេ

ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។ សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។ អត្ថបទ