ស្រាវជ្រាវ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀន ស្តីពី «ការជម្លៀសដោយបង្ខំ» ក្នុងរបបខ្មែរក្រហម សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកា ថ្នាក់រៀន ស្ដីពីការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ (ការជម្លៀសប្រជាជននៅភូមិភាគបូព៌ាទៅភាគភូមិពាយ័ព្យរួមមានខេត្តពោធិ៍សាត់ និង បាត់ដំបង​ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំចំនួន៤៤នាក់ ក្នុងនោះមានស្រី១៩នាក់ នៅអាគារCJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ស្រាវជ្រាវ

សាលយុត្តិតេជោ

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្រ្តដែលធ្លាប់ជាសាលសវនាការមួយ ក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោកបម្រើកិច្ចការយុត្តិធម៌និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះទៀតសោតសាលយុត្តិតេជោ ត្រូវបានចាត់ទុកថាជាសាលសវនាការមួយ​នៅក្នុងចំណោមសាលសវនាការមួយចំនួនតូច ដែលគាំទ្រដល់ការកាត់ទោសប្រកបដោយជោគជ័យលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សាលយុត្តិតេជោ នៅដើមដំបូងឡើយត្រូវបានកសាង និងប្រើប្រាស់ជាសាលសន្និសីទសម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងឆ្នាំ២០០៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជានិងសម្រេចប្រគល់ទីតាំងនេះឲ្យទៅអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ជាសាលសវនាការដែលគ្រប់គ្រងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា

ស្រាវជ្រាវ

គ្រូបង្គោលថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញគ្រូបង្គោលថ្នាក់ជាតិ ផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តព្រៃវែង បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ (ស្រី៧នាក់) មកពីស្រុកពារាំង ស្វាយអន្ទរ ពាមរក៍ មេសាង និងកំពង់ត្របែក ខេត្តព្រៃវែង ឲ្យមកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនា​គតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព»

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៥នាក់ (ស្រី៧នាក់) មកពីស្រុកកោះសូទិន និងស្រុកផ្សេងៗទៀតនៅខេត្តកំពង់ចាម ឲ្យមកចូលរួមសន្និសីទលើកទីមួយ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២

ស្រាវជ្រាវ

ម៉ី កុប ៖ ចែករំលែកចំណេះដឹងពីការថែទាំសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ទៅកាន់កូនៗ និងចៅៗ

ខ្ញុំឈ្មោះ ម៉ី កុប ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានជីវភាពរស់នៅមធ្យម ដោយសារមានកូនប្រុសស្រីគឺជាអ្នកចិញ្ចឹមខ្ញុំ។ សព្វថ្ងៃ ខ្ញុំមានសុខភាពមិនសូវល្អទេ និងមានជំងឺលើសឈាម។