ដំណើរទស្សនកិច្ចរួមគ្នារបស់ឯកអគ្គរាជទូតអង់គ្លេស និងឯកអគ្គរដ្ឋទូតឥណ្ឌា មកកាន់បណ្ណាល័យសម្ដេចម៉ែ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយ យុវតី  ហឿង ហ្គិច លីម មានតួនាទីជាអ្នកដើរតួនាទីជំនួសលោកជំទាវ ធីណា រ៉េដស របស់អង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង យុវតី ​លេខ ការី មានតួនាទីជាអ្នកដើរតួនាទីជំនួសលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ របស់ឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកធ្វើទស្សនកិច្ចរួមគ្នានៅបណ្ណាល័យសម្ដេចម៉ែ។

ស្ថានទូតអង់គ្លេសបានចាប់ផ្តើមការប្រកួតប្រជែង «ឯកអគ្គរាជទូតមួយថ្ងៃ» ដើម្បីស្នើឲ្យបេក្ខជនជាស្ត្រីវ័យក្មេងចូលរួមផលិតវីដេអូផ្ទាល់ខ្លួន ក្នុងគោលបំណងពិភាក្សា និងលើកកម្ពស់ការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី និងកុមារ, ផ្តល់ឱកាសឲ្យសម្រេចបានការងារក្នុងក្តីស្រមៃរបស់ខ្លួននៅឆ្នាំ២០៣០។ យុវតី ហឿន ហ្គិច លីម គឺជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដែលនឹងចំណាយពេលមួយថ្ងៃជាមួយឯកអគ្គរាជទូតអង់គ្លេស ធីណា រ៉េដស នៅក្នុងព្រឹត្តិការណ៍ណាមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ។ ស្ថានទូតឥណ្ឌា ក៏មានយុវតី លេខ ការី ដែលជាអ្នកឈ្នះក្នុងការប្រកួតប្រជែង «ឯកអគ្គរាជទូតមួយថ្ងៃ» នេះដែរ  ទោះបីដំណើរការជ្រើសរើសអ្នកឈ្នះខុសពីគ្នាក៏ដោយ។

ឯកអគ្គរដ្ឋទូតទាំងពីរូបដែលជាប់ក្នុងការប្រកួតប្រជែង «ឯកអគ្គរាជទូតមួយថ្ងៃ» បានមកធ្វើទស្សនកិច្ចរួមគ្នានៅបណ្ណាល័យ «សម្តេចម៉ែ» នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ។ វាគឺជាព្រឹត្តិការណ៍រួមគ្នាលើកទីមួយអំពីប្រធានបទនេះ របស់ស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូ អញ្ជើញមកដល់បណ្ណាល័យសម្ដេចម៉ែនៅវេលាម៉ោង៩:០០ព្រឹក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រី សូ ហ្វារីណា ធ្វើការណែនាំនិងបង្ហាញអំពីប្លង់អគារស្លឹករឹតដែលកំពុងដាក់តាំងបង្ហា​ញនៅច្រកចូលបណ្ណាល័យ «សម្តេចម៉ែ»។ ប្លង់រចនាអគារស្លឹករឹតនេះ គឺជាស្នាដៃរបស់ស្ថាបត្យករកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ ដែលមានភាពខុសប្លែកពីអគារបែបអភិរក្សនៃសំណង់ស្ថាបត្យកម្ម ដោយបម្រើនាទីជាបូជនីយដ្ឋានរំឭកអំពីអំពើប្រល័យពូជសាសន៍។ អគារស្លឹករឹត ក៏ជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរំឭក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់​បង់ជីវិតប្រមាណ២លាននាក់ ក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកស្រី សូ ហ្វារីណា បង្ហាញសៀវភៅកំណត់​ហេតុដ៏គួរឲ្យអារម្មណ៍របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលមានចំណងជើងថា «ព្រះរាជដំណើររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅកាន់តំបន់រំដោះ នៃរណសិរ្សរួមជាតិកម្ពុជា ក្នុងឆ្នាំ១៩៧៣ ដល់គណៈប្រភិភូ។

ជាកិច្ចបន្ត លោកស្រី សូ ហ្វារីណា ដឹកនាំគណៈប្រតិភូទៅទស្សនាបន្ទប់រក្សាទុកឯកសារនៅបណ្ណាល័យ «សម្តេចម៉ែ» ដែលរួមមាន សៀវភៅរាប់ពាន់ក្បាល, ឯកសាររាប់លានទំព័រ, ឯកសារសំណៅដើម, បណ្ណសារជារូបថត និងវីដេអូ, បណ្ណសារសោតទស្សន៍ និងបរិក្ខារផ្ទុកឯកសារជាទម្រង់ឌីជីថល។ លោកស្រី សូ ហ្វារីណា ក៏បានលើកឡើងអំពីសាខារបស់មជ្ឈ​មណ្ឌលឯកសារកម្ពុជា ដែលមាននៅតាមបណ្តាខេត្តមួយចំនួន ដួចជា ខេត្តឧត្តរមានជ័យ ព្រៃវែង, កំពង់ចាម, ត្បូងឃ្មុំ, តាកែវ និង ពោធិ៍សាត់ ដើម្បីបម្រើដល់ការស្រាវជ្រាវរបស់សាធារណជន។

លោកជំទាវឯកអគ្គរាជទូតអង់គ្លេស និងឯកអគ្គរដ្ឋទូតឥណ្ឌា បានសរសើរអំពីតួនាទីរបស់​មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ដូចជាបណ្ណាល័យសម្ដេចម៉ែ ក្នុងការថែរក្សាឯកសារទុកសម្រាប់សាធារណជន និងបានរួមចំណែកផ្ដល់ឯកសារដល់សាលាក្ដីខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ព្រមទាំងបានធ្វើការអប់រំអំពីរបបខ្មែរក្រហមដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ។

ជាចុងក្រោយ គណៈប្រតិភូបានចំណារនៅលើសៀវភៅក្រាំងមាសរបស់បណ្ណាល័យ «សម្តេចម៉ែ» ដែលមានខ្លឹមសារ ដូចតទៅ ៖

«នេះគឺជាលើកទីមួយសម្រាប់ខ្ញុំដែលបានមកទស្សនកិច្ចនៅបណ្ណាល័យ «សម្ដេចម៉ែ»។ ខ្ញុំពិតជាមានសេចក្ដីរីករាយ សោមនស្សយ៉ាងក្រៃលែងនៅពេលដែលបានស្ដាប់នូវវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចម៉ែ។ ប៉ុន្តែខ្ញុំហាក់ដូចជាមានអារម្មណ៍កម្សត់នៅពេលបានស្ដាប់អំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំនឹងចងចាំនូវអនុស្សាវីយ៍នៅថ្ងៃនេះហើយចែករំលែកឲ្យសហគមន៍ខ្ញុំបានដឹង»។

–យុវតី ​ លេខ ការី មកពីខេត្តរតនគិរី

«ខ្ញុំពិតជាបានឃើញផ្ទាល់ភ្នែករបស់ខ្ញុំ។ វាគួរតែជាទីកន្លែងដែលអ្នកត្រូវតែមកទស្សនាម្ដងក្នុងមួយជីវិតរបស់អ្នក។ ខ្ញុំបានស្ដាប់នូវប្រវត្តិសាស្រ្តរបស់ជាតិខ្ញុំ»។

–យុវត្តី ហឿង ហ្គិច លីម មកពីទីក្រុងភ្នំពេញ

«ជាចុងក្រោយយើងបានរៀបចំគម្រោងមកទស្សកិច្ចនៅកន្លែងដ៏វិសេសវិសាលមួយនេះ។ អរគុណដែលបាននាំយើងដើរទស្សនាបណ្ណាល័យ «សម្ដេចម៉ែ»។ អគារដ៏ស្រស់ស្អាត និងការងារដ៏មានសារសំខាន់។ ទាំងនេះគឺជាកិច្ចការងារដ៏ល្អប្រសើរនៃគំនិតផ្តួចផ្តើមរបស់ «ឯកអគ្គរដ្ឋទូតមួយថ្ងៃ»។

–លោកជំទាវ ឌីណា រ៉េដស

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

«អរគុណសម្រាប់ដំណើរទស្សនកិច្ចដ៏អស្ចារ្យ និងអាហារពេលព្រឹកដែលរៀបចំសម្រាប់ខ្ញុំ និងសម្រាប់ «ឯកអគ្គរដ្ឋទូតមួយថ្ងៃ» របស់ខ្ញុំក្នុងកិត្តិយសជាប្រវត្តិសាស្រ្តសម្រាប់ស្ត្រី នៅខែមីនា ឆ្នាំ២០២២។ ខ្ញុំសូមអរគុណដល់បណ្ណាល័យ «សម្តេចម៉ែ», ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ និង មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលសម្រេចបានការងារដ៏សំខាន់បំផុតក្នុងការថែរក្សាប្រវត្តិសាស្ត្រសម្រាប់យុវជន និង សហគមន៍។ សូមចូលរួមអបអរសាទរ និងការសម្រេចបាននូវស្នាដៃ និងការបង្កើតកន្លែងដ៏ស្រស់ស្អាតជាមួយសិល្បៈ គឺបណ្ណាល័យ «សម្តេចម៉ែ» ។

–លោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា

អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ចនៅបណ្ណាល័យសម្ដេចម៉ែ ដោយមានការទទួលស្វាគមន៍ពីលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ចនៅបណ្ណាល័យសម្ដេចម៉ែ ដោយមានការទទួលស្វាគមន៍ពីលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងទស្សនាគំនូរ ដែលជាស្នាដៃរបស់វិចិត្រករ ញឹក ឌឹម នៅបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
គណៈប្រតិភូកំពុងស្ដាប់លោកស្រី សូ ហ្វារីណា រៀបរាប់អំពីគំនូរ នៅបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
គណៈប្រតិភូកំពុងស្ដាប់លោកស្រី សូ ហ្វារីណា រៀបរាប់អំពីឯកសារដែលតម្កល់នៅបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
គណៈប្រតិភូកំពុងស្ដាប់លោកស្រី សូ ហ្វារីណា រៀបរាប់អំពីឯកសារដែលតម្កល់នៅបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ដារ៉ារដ្ឋ មេត្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅបណ្ណាល័យ «សម្ដេចម៉ែ» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ដារ៉ារដ្ឋ មេត្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចបណ្ណាល័យសម្ដេចម៉ែ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ដារ៉ារដ្ឋ មេត្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ចបណ្ណាល័យ «សម្ដេចម៉ែ» កំពុងចារលើសៀវភៅក្រាំងមាស។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ដារ៉ារដ្ឋ មេត្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា, យុវតី លេខ ការី មានតួនាទីជាអ្នកដើរតួនាទីជំនួសលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ របស់ឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យ «សម្តេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ដារ៉ារដ្ឋ មេត្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
យុវតី ហឿង ហ្គិច លីម មានតួនាទីជាអ្នកដើរតួនាទីជំនួសលោកជំទាវ ធីណា រ៉េដស របស់អង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចបណ្ណាល័យ «សម្ដេចម៉ែ»។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
យុវតី លេខ ការី មានតួនាទីជាអ្នកដើរតួនាទីជំនួសលោកជំទាវវេជ្ជបណ្ឌិត ដេវ្យ៉ានី ខុប្រាហ្គឺដេ របស់ឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចបណ្ណាល័យសម្ដេចម៉ែ។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (ផាត ចាន់សុនិតា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖