វេទិកាថ្នាក់រៀន ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌល​ឯកសារកម្ពុជា បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១៥នាក់ (ស្រី៨នាក់ និងប្រុស៧នាក់) មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ នៃស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដើម្បី​ចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិ​សាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទ្រឹស្ដីមួយចំនួនទាក់ទងនឹងការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍។

សិស្សានុសិស្សមានចំណេះដឹងជាមូលដ្ឋានទៅលើផ្នែកប្រវត្ដិសាស្រ្ដនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងរបបខ្មែរក្រហម ភាពផ្ដាច់ការរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ការធ្វើទារុណកម្ម​ទៅ​លើ​ប្រជាជនស្លូតត្រង់ ការជំរុញប្រជាជនឲ្យធ្វើការងាររួម ការហូបរួម និងការរស់នៅរួម ក្រោមការបំបិទសិទ្ធិសេរីភាព និងការបញ្ចេញមតិ ផ្សេងៗនៅក្នុងវណ្ណៈជាកសិករ។

បន្ទាប់មកទៀត បទបង្ហាញអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការបង្រៀនបែប​សហការ ទៅលើជំពូកសំខាន់ៗទាក់នឹងសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩)» ព្រមទាំងនិយមន័យទាក់ទងនឹងអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់នៃ​អំពើ​នេះ ក៏ត្រូវបានចាប់ផ្ដើមឡើងដោយ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាព​អន្លង់វែង។ សិស្សានុសិស្សបានចោទសំណួរជាច្រើនទាក់ទងនឹងប្រធានបទថា ហេតុអ្វីបានជា​របបខ្មែរក្រហមត្រូវបានបង្កើតឡើង?  តើ ប៉ុល ពត និង ខៀវ សំផន ជាអ្នកណា? ហើយ​របបខ្មែរក្រហមមានគោលបំណងសម្លាប់អ្នកចេះដឹង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនឬ​យ៉ាងណា? ហេតុអ្វីបានជាប្រជាជនមិនទទួលបានការបរិភោគអាហារគ្រប់គ្រាន់?

បន្ទាប់ពីបានចូលក្នុងវេទិកានេះ សិស្សានុសិស្សចំនួន២នាក់ បានមានចំណាប់អារម្មណ៍ និងការយល់ឃើញដូចខាងក្រោម៖

អ៊ូ ម៉ីអឺ ភេទប្រុស អាយុ១៥ឆ្នាំ យល់ឃើញថា « ប្រសិនបើកើតមានអំពើប្រល័យ​សាសន៍ម្ដងទៀត នោះប្រទេសរបស់យើងនឹងបំផ្លិចបំផ្លាញទាំងស្រុង ដោយសារអំពើនេះបាន​បង្ហាញ​ពីការចាប់បង្ខំមនុស្ស គ្រប់ៗ​គ្នាមិនឲ្យទទួលបានសេចក្ដីសុខក្នុងការរស់នៅ មានតែភាពឈឺចាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជាពិសេស គឺរស់នៅក្រោមអ្នកមាន​អំណាច។ លើសពីនេះ ខ្មែរក្រហមបានប្រកាន់ខ្ជាប់នូវភាពផ្ដាច់ការ មិនមានមនោសញ្ចេតនា​ចំពោះគ្នានឹងគ្នា កុមារៗមិនទទួលបានការអប់រំជ្រៅជ្រះ។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងចូលរួមទប់ស្កាត់ការកកើតឧក្រិដ្ឋកម្មឃោរឃៅនាពេលអនាគតតាមរយៈ ការលុបបំបាត់​អំពើ​ហិង្សាចំពោះកុមារ និងស្រ្ដីភេទ ចូលរួមសកម្មភាពការងារនៅក្នុងសង្គម ស្វែងរកយុត្ដិធម៌​ដល់​ជនរងគ្រោះ ការបង្រៀន និងអប់រំទៅដល់ក្មេងៗពីផលលំបាកនៃអំពើប្រល័យពូជសាសន៍ រួបរួមសាមគ្គីគ្នា និងសម្រុះសម្រួលជម្លោះ ដោយប្រើសន្ដិវិធី»។

ឆាយ សុធន ភេទប្រុស អាយុ១៧ឆ្នាំ បានមានចំណាប់អារម្មណ៍ថា « បន្ទាប់ពីបាន​ចូលរួមនៅក្នុងវេទិកានេះរួចមក ខ្ញុំបានស្វែងយល់អំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និង​គុណវិបត្ដិនៃរបបនេះ។ ប្រសិនបើមានឧក្រិដ្ឋកម្មឃោរឃៅកើតឡើងពិតប្រាកដមែន ខ្ញុំគិតថា ឧក្រិដ្ឋកម្មនោះនឹងបំផ្លិចបំផ្លាញទៅលើក្រុមសាសនា ជាតិពន្ធុ បាត់បង់ធនធានមនុស្ស ខូច​ខាត​រចនាសម្ព័ន្ធប្រទេសជាតិ សេដ្ឋកិច្ច ការអប់រំ និងវិស័យដទៃផ្សេងទៀតធ្លាក់ចុះ។ ក្នុងនាម​ខ្ញុំជាយុវជន ដើម្បីទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត យើងគួរ​តែ​ស្វែងយល់ពីផលវិបាក និងចែករំលែកចំណេះដឹងទាំងនោះទៅកាន់យុវជនជំនាន់ក្រោយៗ​បន្ដទៀត»។

អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ចូលរួមវេទិកាថ្នាក់រៀន ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។ (ហ៊ាន ពិសី/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ និងក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងថតរូបជុំគ្នា។ (សួត វិចិត្រ/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ និងក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងថតរូបជុំគ្នា។ (សួត វិចិត្រ/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖