នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម​​

លោកស្រី នែនស៊ី អ៊ីសស្លីក នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា និងក្រុមការងារ ធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម​នៃ​មជ្ឈមណ្ឌលឯកសារកម្ពុជា​នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះ​គឺរួម​បញ្ចូល​ទីតាំងដូចជា៖ ទី១) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម, ទី២) មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម និងទី៣) ទីតាំង​ចេ​តី​យ៍​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​​ប​ង់ជីវិត​នៅក្នុង​​របប​ខ្មែរក្រហម។ គួររម្លឹកថា លោកស្រី នែនស៊ី អ៊ែស្លីក និងក្រុមការងារ គឺជាប្រតិភូដំបូងដែល​បានធ្វើទស្សនកិច្ចនៅទីតាំងចេតីយ៍នេះដែលបានបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែតុលាកន្លងទៅ។

អត្ថបទដោយ​ ៖ ស៊ាង ចិន្ដា

រូបថតដោយ​ ៖ ទូច វណ្ណេត

 

អត្ថបទផ្សេងទៀត៖