ដំណឹងស្វែងរកឪពុកម្តាយ និងបងប្អូនដែលបាត់ខ្លួន

ខ្ញុំឈ្មោះ រស់ ប៊ុណ្ណារិទ្ធ កើតនៅអង្គស្នួល ខេត្តកណ្តាល។ កាលពីនៅវ័យកុមារ ខ្ញុំបានចូលរៀននៅ​សាលាក្នុងស្រុកអង្គស្នួល រហូតដល់វ័យប្រហែល១១ទៅ១២ឆ្នាំ ទើបខ្ញុំផ្លាស់ទៅរស់នៅសង្កាត់​ទួលគោក ក្នុងក្រុងភ្នំពេញ។

ខ្ញុំមានឪពុកឈ្មោះ រស់ ហួន កើតនៅឆ្នាំ១៩៣៣ និងម្តាយឈ្មោះ អាញ់ សូហ៊ុន កើតឆ្នាំ១៩៣៩ និងមានបងប្អូនបង្កើតចំនួន៥នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖

១) រស់ ប៊ុណ្ណារ៉ា ភេទស្រី

២) រស់ ប៊ុណ្ណា ភេទស្រី

៣) រស់ ប៊ុណ្ណេ ភេទប្រុស

៤) រស់ ប៊ុណ្ណរដ្ឋាណា ភេទប្រុស

មុនពេលខ្មែរក្រហមចូលមកក្រុងភ្នំពេញ ខែមេសា ឆ្នាំ១៩៧៥ លោកយាយរបស់ខ្ញុំរស់​នៅ​ជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានរៀបការរួច ហើយមានកូនចំនួន២នាក់។ គាត់រស់​នៅជិតខ្ញុំ។ ខ្ញុំមានមីង និងពូមួយចំនួនទៀត ដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ បងប្អូនជីដូនមួយ​របស់ខ្ញុំម្នាក់គឺជាតារាភាពយន្ត ហើយបងប្អូនជីដូនមួយរបស់ខ្ញុំពីរនាក់ផ្សេងទៀតគឺជាអ្នករាំរបាំ​អប្សរា។

នៅថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១៥ឆ្នាំ រស់នៅសង្កាត់ទួលគោក ស្ថិតនៅកាច់ជ្រុងមហាវិថីម៉ៅសេទុង និងផ្លូវរថភ្លើង មុនពេលទៅដល់រង្វង់មូលទួលគោក។ ឆ្លងផ្លូវពី​ផ្ទះរបស់ខ្ញុំបន្តិច គឺមានសាកលវិទ្យាល័យ២ឬ៣កន្លែងទៀត។ ទោះបីខ្ញុំស្នាក់នៅភ្នំពេញ ប៉ុន្តែខ្ញុំធ្លាប់បានជិះកង់ទៅលេងសាលារបស់ខ្ញុំ នៅស្រុកអង្គស្នួល។

ខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ជា​មួយគ្រួសារមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានឪពុកបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទី​ក្រុង​ភ្នំពេញ។ ឪពុករបស់ខ្ញុំដឹងពីហេតុការណ៍នៅប្រទេសកម្ពុជា ហើយបានបញ្ជូនខ្ញុំចេញទៅឆ្ងាយ។ នៅពេលនោះ ខ្ញុំគិតថាហាក់ដូចជានៅថ្ងៃសម្រាកវិស្សមកាលទៅទីក្រុងបាងកកដូច្នេះដែរ ហើយជាក់ស្តែង ខ្ញុំ និងក្រុមគ្រួសារមិត្តភក្តិរបស់ខ្ញុំមិនបានដឹងអំពីហេតុការណ៍ដែលបានកើតឡើងទេ រហូតដល់ពេលយើងទៅដល់ទឹកដីថៃ។

ខ្ញុំនិងគ្រួសាររបស់មិត្តភក្តិរបស់ខ្ញុំ បានធ្វើដំណើតាមយន្តហោះដែលចុះចតនៅព្រលាន​យន្តហោះអូរតាប៉ៅ (Utapao) ព្រំដែនប្រទេសថៃ ហើយគឺជាកន្លែងដែលយើងបានស្នាក់នៅក្នុង​ជំរំនៅទីនោះអស់   រយៈពេល២ខែមុនពេលទទួលបានការជួយឧបត្ថម្ភឱ្យចាកចេញទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យើងបានស្នាក់នៅ សាន អូនូហ្រ្វី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិកអស់រយៈពេលប្រហែល១ខែ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញ។ ក្រោយមកទៀត យើងបានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋហ្លរីដា ក្នុងទីក្រុងលែកម៉ារី ហ្លរីដា (រដ្ឋហ្លរីដា​​កណ្តាល) ចាប់តាំងពីឆ្នាំ១៩៩៦។

អស់រយៈពេលជិត៥១ឆ្នាំមកហើយ ដែលខ្ញុំមិនធ្លាប់បានទំនាក់ទំនងជាមួយសមាជិក​គ្រួសាររបស់ខ្ញុំ  ប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាខ្ញុំនឹងអាចជួបសាច់ញាតិរបស់ខ្ញុំម្តងទៀត។ ខ្ញុំកំពុងតែ​រៀបចំគម្រោងទៅប្រទេសកម្ពុជានៅខែតុលា ឬវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ប្រសិនបើបងប្អូនណា​បានស្គាល់ឈ្មោះដូចបានរៀបរាប់ខាងលើ សូមមេត្តា​ទំនាក់​ទំនងមកខ្ញុំតាម  រយៈអាសយដ្ឋាន ៖ ផ្ទះលេខ១១ ផ្លូវ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តេឡេក្រាម និងទូរសព្ទលេខ ៖ ០១២ ៩៩៦ ៧៥០។ សូមអរគុណ!

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖